រកឃើញ៤ក្រុមទ្បើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេចតេជោថ្នាក់ជាតិហើយ

សក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្រុមចុងក្រោយគេបង្អស់ ដែលបានទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោថ្នាក់ជាតិលើកទី១៧ ឆ្នាំ២០២៣-២៤ បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង, បឹងកេត និងវិសាខា..។

ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក អូឡេក ស្តារីនស្គី (Oleg Starynskyi) បានឈ្នះក្រុមគិរីវង់សុខសែនជ័យ ១-០ នៅជើងទី២ នៅឯកីទ្បដ្ឋាន Smart RSN បន្ទាប់ពីជើងទី១ ពួកគេយកឈ្នះក្នុងលទ្ធផល ២-0 នៅឯខេត្តតាកែវ ពោលគឺសរុបទាំងពីរជើងក្រុមភ្នំពេញក្រោនឈ្នះរហូតដល់ ៣-០ ឯណោះ..។

លទ្ធផលបែបនេះបានធ្វើឱ្យក្រុមភ្នំពេញក្រោន ទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចថ្នាក់ជាតិលើកទី១៧ ឆ្នាំ ២០២៣-២៤ ត្រូវប្រកួតជាមួយក្រុមម្ចាស់ជើងឯក៣សម័យកាល វិសាខា ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង ក៏ត្រូវប៉ះគ្នាជាមួយក្រុមបឹងកេតផងដែរ។

គួរបញ្ជាក់ថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្រុមឈ្នះពានរង្វាន់សម្តេចថ្នាក់ជាតិច្រើនជាងគេរហូតដល់ទៅ៤ដងឯណោះ ខណៈដែលក្រុមវិសាខា និងក្រុមTiffy Army FC ឈ្នះ៣ដងដូចគ្នា,

ក្រុមភ្នំពេញក្រោន ឈ្នះ២ដង ក៏ដូចជាបឹងកេត, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ និងខេមរាកីទ្បា ឈ្នះមួយក្រុមមួយលើក ចាប់តាំងពីបង្កើតពានរង្វាន់ខាងលើនេះទ្បើងនៅឆ្នាំ២០០៧ មកម្ល៉េះ។អានព័ត៌មានកីឡាថ្មីៗ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង