សៀង ចន្ធា ត្រឡប់មកសម្រាកនៅកម្ពុជាក្រោយជួយ Al Shahaniya ឈរកំពូលតារាង


 ខ្សែប្រយុទ្ធ សៀង ចន្ធា បានវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញ​ដើម្បី​សម្រាកវិស្សមកាល ដោយសារលីគលំដាប់ទី២ ប្រទេសកាតារ​សម្រាកជាងមួយខែ។ ស្របពេលរូបគេមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាត្រៀមជួបក្រុមកាតារចុងខែនេះ។

សៀង ចន្ធា ជាកីឡាករដំបូងរបស់កម្ពុជា ដែលបានផ្លាស់ទៅលេងនៅប្រទេសកាតារ​ជា​មួយ​ក្លិប​ Al Shahaniya ​តាម​រយៈ​ខ្ចីជើងពីក្លិបបឹងកេត​មួយ​រដូវ​កាល​។

រូបគេក៏ជាចំណែកដ៏សំខាន់មួយ​ជួយ​ឲ្យក្រុមទទួលបានជោគជ័យល្អ និងឈរនៅចំណាត់ថ្នាក់លេខ១បណ្ដោះអាសន្ន ដោយ​ឆ្លង​កាត់​៨​ប្រកួត​ ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ខណៈនៅសល់៦ប្រកួតទៀត ដើម្បីកាត់សេចក្តីក្នុង​ឱកាស​ឡើងទៅលេងនៅលីគលំដាប់ទី១ របស់ប្រទេសកាតារ រដូវកាលក្រោយ។

កីឡាករ​រូប​នេះ​​បានធ្វើដំណើរមកដល់​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ការ​វិលមកកាន់ប្រទេសកម្ពុជាវិញអាចថាជាពេលវេលាល្អមួយ​សម្រាប់​រូបគេ​ឈប់​សម្រាក​នៅទឹកកំណើត។

Al Shahaniya ​ដែល​ធ្លាប់ឈ្នះជើងឯកលីគទី២រដូវកាលឆ្នាំ ២០១៧-១៨ បានឡើង​លេងលីគកំពូលនៅរដូវកាលបន្ទាប់​។ ចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលកាតារ ពួកគេបញ្ចាប់នៅចំណាត់ថ្នាក់លេខ៧ ដោយប្រកួត២២លើក ឈ្នះ៧ ស្មើ៦ ចាញ់៩ មាន២៧ពិន្ទុ ប៉ុន្តែក្នុងរដូវកាលបន្ទាប់ឆ្នាំ ២០១៩-២០ ពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ១២ ដោយប្រកួត​២២លើក ឈ្នះ២ ស្មើ១០ ចាញ់១០ មាន១៦ពិន្ទុ ហើយត្រូវធ្លាក់ទៅលេងលីគទី២៕អានពត៌មានប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង