តារាងរបួស! កីឡាករ១៨នាក់របួស ក្រោយត្រឡប់មកពីជួយជម្រើសជាតិវិញ
ក្រោយការប្រកួតជម្រើសជាតិចុងក្រោយនេះ បានធ្វើឱ្យក្លិបនានាមានការខកចិត្ត ខណៈដែលកីឡាកររហូតដល់ 18 នាក់បានរងរបួស ក្នុងចំណោមមូលហេតុជាច្រើន។
ការប្រកួតជម្រើសជាតិសម្រាប់ខែវិច្ឆិកាបានបញ្ចប់ ប៉ុន្តែវាបានធ្វើឱ្យមានភាពច្របូកច្របល់សម្រាប់ទាំងក្លឹប និងក្រុមជម្រើសជាតិ ខណៈដែលកីឡាករជាច្រើនបានរងរបួស និងខ្លះទៀតត្រូវអវត្តមានសម្រាប់រដូវកាលដែលនៅសល់។
កីឡាករ១៨នាក់បានរងរបួសក្នុងការសម្រាកអន្តរជាតិនេះ បន្ទាប់ពីបានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។ តារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Gavi បានរងនូវផលប៉ះពាល់ខ្លាំងបំផុតដោយសាររបួសរបស់គាត់ ខណៈដែលគាត់បានដាច់រហែកសរសៃ ACL ហើយនឹងមិនអាចលេងបានរយៈពេលប្រាំបួនខែទៀត។ខ្សែប្រយុទ្ធរបស់ក្រុម Real Sociedad នឹងអវត្តមានពីរបីសប្តាហ៍ ដោយសាររបួស។
ខ្សែបម្រើ Camavinga របស់ Real Madrid របួសសរសៃពួរជង្គង់ស្តាំ។ របួសនឹងធ្វើឱ្យគាត់អវត្តមានពី 8 ទៅ 10 សប្តាហ៍។
Vinicius Jr អាចអវត្តមានប្រហែល 2 ខែកន្លះត្រូវបានគេរកឃើញថាមានការដាច់សរសៃពួរជើងឆ្វេង ។ទន្ទឹមនឹងនេះដែរ Erling Haaland ក៏បានរងរបួសក្នុងការប្រកួតជាមួយក្រុម Faroe Islands ផងដែរ។
ទាំងនេះឈ្មោះកីឡាករដែលបានរងរបួសរហូតដល់ 18 នាក់ Lucas Ocampos, Mandi, Andre Onana, Bastoni, McKennie, Miretti, Vicario, Ochoa, Jarrod Bowen, Michail Antonio និង Marcus Rashford ក៏មានបញ្ហារាងកាយជាមួយក្រុមជម្រើសជាតិរបស់ពួកគេផងដែរ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

Comments
Post a Comment