ថោនបង្ហាញបេក្ខភាពកីឡាករបរទេស៣នាក់ដំបូង សុទ្ធតែជាជើងខ្លាំងមានខ្សែក្រវាត់កម្រិតអន្តរជាតិគ្រង


 គុនខ្មែរ៖ កីឡាករបរទេស៣នាក់ ត្រូវបានស្ថានីយទូរទស្សន៍ថោនបង្ហាញមុខជាផ្លូវការហើយ ដែលនឹងត្រូវមកអង្រួនសង្វៀនប្រដាល់គុនខ្មែរមួយនៅថ្ងៃទី៣០កញ្ញាខាងមុខនេះ គឺកម្មវិធី «សេនាគុនខ្មែរ យ័ន្ត៨ទិស» ខណៈដែលកីឡាករបរទេសទាំង៣នាក់ដំបូងនេះ សុទ្ធតែជាជើងខ្លាំងមានខ្សែក្រវាត់កម្រិតអន្តរជាតិគ្រងលើស្មាររបស់ពួកគេផងដែរ…។

គូបើកឆាកអ្នកលេងគុនខ្មែរតំណាងឱ្យទិសពាយព្យ កីឡាករ ឈុត សេរីវណ្ណថង នឹងត្រូវជួបកីឡាករម្ចាស់ខ្សែក្រវាត់ IPCC គុនខ្មែរមកពីប្រទេសជប៉ុន កាមីម៉ូតូ យូស៊ូ (Kamemoto Yusho) ក្នុងប្រភេទទម្ងន់៦០គ.ក្រ។ កីឡាករសម្រែករាជសី ម៉ានូ សិល្បៈ ដែលជាសេនាគុនខ្មែរទិសបូព៌ា នឹងត្រូវស្វាគមន៍អ្នកលេងកណ្តាប់មហាទម្ងន់មកពីប្រទេសថៃ នីលម៉ុងកង(Nilmangkorn) ក្នុងប្រភេទទម្ងន់៨៥គ.ក្រ។ កីឡាករនាគរាជខ្មៅ ឈឿង ល្វៃ សេនាគុនខ្មែរតំណាងទិសអាគ្នេយ៍ នឹងត្រូវជួបជើងខ្លាំងមកពីអ៊ីតាលី កីឡាករ ម៉ាទីន មីអូនី(Matin Meoni) ម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ។

យ៉ាងណា បើតាមការឱ្យដឹងពីលោក MC វុត្ថា កីឡាករបរទេសមកលើកនេះគឺមិនធម្មតានោះទេ ពួកគេជាជើងខ្លាំងប្រចាំស្ថាប័នប្រដាល់ឃីកបុកស៊ីង និងគុនខ្មែរល្បីៗនៅក្រៅប្រទេស ហើយក៏មានងាយស្រួលពេកដែរសម្រាប់កីឡាករកុនខ្មែរកម្ពុជាអាចដណ្តើមយកជ័យជម្នះនោះ ពិសេសដៃគូ កីឡាករ ឈុត សេរីវណ្ណថង និងកីឡាករ ឈឿង ល្វៃ គឺជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិទាំងពីគ្រឿងនៅឯក្រៅប្រទេស ដូច្នេះ កីឡាករកម្ពុជាទាំងពីរច្បាស់ជាធ្វើការងារធ្ងន់នៅលើសង្វៀនសេនាគុនខ្មែរ យ័ន្ត៨ទិសមិនខាន..៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង