ក្លីបល្បីមួយរបស់អារ៉ាប៊ីសាអូឌីត ផ្តល់ជូនទឹកប្រាក់រហូត ២៤០ លានដល់កីឡាករ Martinez


 នេះបើយោងតាម Cesar Luis Merlo បានឱ្យដឹងថា ក្លិបមួយរបស់អារ៉ាប៊ីសាអូឌីតបានផ្តល់សំណើរដល់ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លិប Inter Milan ក្នុងតម្លៃ ២៤០ លានអឺរ៉ូ ដើម្បីចូលរួមជាមួយពួកគេ។

ក្លឹបអារ៉ាប៊ីសាអូឌីត បាននិងកំពុងបង្កើនការទាក់ទាញកីឡាករល្បីៗពីទ្វីបអឺរ៉ុប ហើយខ្សែប្រយុទ្ធកណ្តាលអាហ្សង់ទីនខាងលើ គឺជាការបង្ហាញខ្លួនចុងក្រោយបំផុតនៅលើរ៉ាដាផ្ទេររបស់ពួកគេ។

ក្លិបដែលមិនបញ្ចេញឈ្មោះមួយ បានផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេល ៤ ឆ្នាំដើម្បីរកប្រាក់បានជាង ៦០ លានអឺរ៉ូក្នុងមួយរដូវកាល ក្នុងអំឡុងពេលប្រកបអាជីពនៅមជ្ឈិមបូព៌ា ពោលគឺរកបានជាង ២៤០លានអឺរ៉ូក្នុងរយៈពេល ៤ឆ្នាំនោះ ប៉ុន្តែ Martinez មិនដឹងថានឹងទទួលយកសំណើរនេះឬក៏អត់នោះទេ។

បើតាមប្រភពបានបានអះអាងថា នៅពេលនេះមិនមានការបង្ហាញណាមួយដែលនិយាយថា Martinez នឹងទទួលយកសំណើរបស់អារ៉ាប៊ីសាអូឌីតនោះទេ ប៉ុន្តែប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងលួងលោមតារាឆ្នើមរូបនេះ។

ជាក់ស្ដែងយើងបានឃើញរួចហើយ កីឡាករលំដាប់កំពូលជាច្រើនគេចមិនផុតពីការផ្ដល់ជូនប្រាក់ខែដ៏ច្រើនមហិមា ពីក្លិបអារ៉ាប៊ីសាអូឌីតនោះឡើយ ដូចជា Cristiano Ronaldo, Karim Benzema និងកីឡាករល្បីៗជាច្រើនផ្សេងទៀត៕អានពត៌មានប្រចាំថ្ងៃ


Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង