លោក Edwin van der Sar អតីតអ្នកចាំទីឆ្នើមក្រុម Manchester United ធូរស្រាលពីជំងឺ


 លោក Edwin van der Sar អតីតអ្នកចាំទីឆ្នើមក្រុម Manchester United នៅតែស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ បើទោះស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញ ក្រោយមានឈាមហូរក្នុងខួរក្បាលកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់ភរិយា Van der Sar អ្នកស្រី Annemarie នៅថ្ងៃទី១១ ខែកក្កដា។

Van der Sar ដែលសព្វថ្ងៃជានាយកប្រតិបត្តិក្លិប Ajax Amsterdam ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗកាល​ពី​ថ្ងៃ​ទី៨ ខែកក្កដា អំឡុងពេលរូបគេ​សម្រាកលំហែកាយ​នៅ​ប្រទេស​ក្រូអាស៊ី។ អំឡុងពេលលំហែនោះនោះ អតីតអ្នកចាំទីឆ្នើមក្រុមបិសាចក្រហមត្រូវបានគ្រូពេទ្យអះអាងថាមានហូរឈាមក្នុងខួរក្បាល។

«Van der Sar នៅតែស្ថិតនៅក្នុងបន្ទប់សម្រាកព្យាបាល់ ប៉ុន្តែមានអាការៈល្អប្រើសើរហើយ»។ នេះបើតាមសម្តីរបស់អ្នកស្រី Annemarie ដែលជាភរិយារបស់ Van der Sar។

Van der Sar អតីតអ្នកចាំទី និងប្រធានក្រុមជម្រើសជាតិហូឡង់ វ័យ៥២ឆ្នាំបានចំណាយពេល ៦ ឆ្នាំនៅ Old Trafford មុនពេលចាកចេញក្នុងឆ្នាំ ២០១១។ Van der Sar ធ្លាប់ឈ្នះ Champions League ជាមួយ Ajax និង Premier League ជាមួយ Man Utd។ សម្រាប់ក្រុមជម្រើសជាតិហូឡង់ CEO របស់ក្លិប Ajax រូបនេះ ធ្លាប់បង្ហាញខ្លួន១៣០លើក មុនប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅឆ្នាំ២០១៦៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង