Dembele បដិសេធសំណើរ ២២៣ លាន$ ពីសំណាក់ក្លិប Al-Nassr របស់ Ronaldo


 Ousmane Dembele ត្រូវបានគេរាយការណ៍មកថាបានបដិសេធសំណើរដែលមានតម្លៃ ២០០ លានអឺរ៉ូ (១៧៣លានផោន / ២២៣លានដុល្លារ) ដែលនឹងបានឃើញគាត់ចូលរួមជាមួយ Cristiano Ronaldo នៅក្លិប Al-Nassr ។

ខ្សែបម្រើស្លាបអន្តរជាតិបារាំងរូបនេះ នៅតែស្ថិតក្នុងសៀវភៅនៅឯក្លឹប Barcelona ដោយក្លឹបយក្សកាតាឡានសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងថ្មីរបស់គាត់។ ម្ចាស់ជើងឯក World Cup ២០១៨ បានបញ្ជាក់យ៉ាងច្បាស់ថា ចំណង់ចំណូលចិត្តរបស់គាត់គឺបន្តលេងនៅ Camp Nou ។

Al-Nassr សង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ពីភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ Dembele ដោយដាក់ការដេញថ្លៃក្នុងតម្លៃ ៥០ លានអឺរ៉ូ (៤៣ លានផោន / ៥៦ លានដុល្លារ) នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាកររូបនេះ។

ក្លឹបអារ៉ាប៊ីសាអូឌីតដែលចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើការនាំយកកីឡាករកំពូលៗដូចជា Ronaldo និងអតីតតារា Inter Milan ខ្សែបម្រើ Marcelo Brozovic ពួកគេបានសុខចិត្តចំណាយប្រាក់ដល់ Dembele ចំនួន ៤៥លានដុល្លារក្នុងមួយរដូវកាល ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

ប្រភព Footmercato បានរាយការណ៍ថា Dembele បានបដិសេធសំណើរដ៏ធំនេះ ដោយមិនមានបំណងទៅលេងនៅតំបន់មជ្ឈឹមបូព៌ា ជាមួយ Cristiano Ronaldo នោះឡើយ។ ផ្ទុយទៅវិញ ខ្សែប្រយុទ្ធរូបនេះនឹងធ្វើការពិភាក្សាជាមួយ Barca អំពីកុងត្រាថ្មី បើទោះបីជាក្រុមរបស់លោក Xavi បើកចំហរក្នុងការលក់កីឡាកររូបនេះក៏ដោយ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

លោក Klopp ខឹងសម្បារចំពោះការការពារ ‘អកម្ម’ របស់ Liverpool

Felix ត្រូវបានផ្តល់ជូនទៅក្លឹបមួយនេះបន្ទាប់ពីខ្វះចំណាប់អារម្មណ៍ពី Chelsea