ឡូយ! តារាវ័យក្មេងជប៉ុន Takefusa Kubo កំពុងត្រូវបានក្លិបយក្សមួយតាមចែចូវចង់បាន


 Real Sociedad កំពុងប្រឈមបាត់បង់តារាកំពូលរបស់ខ្លួន ខណៈ Takefusa Kubo ជាគោលដៅធំសម្រាប់ក្លិប Napoli នៅរដូវក្ដៅនេះ។

ដោយស្វែងរកអ្នកជំនួសតំណែងខ្សែប្រយុទ្ធ Chuky Lozano ដែលនឹងចាកចេញនៅរដូវក្តៅនេះ ម្ចាស់ក្លិបលោក Aurelio De Laurentiis សម្លឹងឃើញកីឡាករវ័យក្មេងជប៉ុន Takefusa Kubo ជាអ្នកដឹកនាំតំបន់ប្រយុទ្ធសម្រាប់ក្រុមរបស់លោក Rudi García នៅរដូវកាលថ្មីនេះ។

ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ៤ ដង ខ្សែប្រយុទ្ធជប៉ុនបានលេចធ្លោជាខ្លាំង ក្រោមការដឹកនាំរបស់លោក Imanol Alguacil ដែលមិនចង់បាត់បង់ Kubo ទោះក្នុងកាលៈទេសៈណាក៏ដោយ។ Real Sociedad ត្រូវការ Kubo ដើម្បីលេងនៅពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ។

Kubo មានកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ជាមួយក្លិបអេស្ប៉ាញ Real Sociedad ប៉ុន្តែការពិតគឺថាតម្លៃទីផ្សាររបស់កីឡាករអាស៊ីរូបនេះ មានតម្លៃផ្ទេរមិនក្រោម ២៥លានអឺរ៉ូនោះទេ។ បើទោះបីជាមានការផ្ដល់ជូនធំបែបនេះក្ដី ប៉ុន្តែសម្រាប់ពេលនេះអតីតកីឡាករ Real Madrid វ័យ ២២ឆ្នាំខាងលើ កំពុងសប្បាយចិត្តនឹងជីវិតនៅទឹកដី San Sebastián៕អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

លោក Klopp ខឹងសម្បារចំពោះការការពារ ‘អកម្ម’ របស់ Liverpool

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

នាយកគ្រប់គ្រងក្លឹប Tottenham លោក Fabio Paratici ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមរបស់ FIFA ទូទាំងពិភពលោក