Son បដិសេធមិនទៅលេងនៅអារ៉ាប៊ីសាអូឌីតដោយបញ្ជាក់ថា លុយមិនសំខាន់សម្រាប់ខ្ញុំនោះទេ
Son ត្រូវបានក្រុមមកពីក្របខណ្ឌ Saudi Pro League ដែលសម្បូរធនធានក្លិប Al-Ittihad បានរៀបចំការដេញថ្លៃនាំយកតារាកូរ៉េខាងត្បូងឆ្នើមរូបនេះ។ ក្លិបនេះបានចុះហត្ថលេខាលើ Karim Benzema និង N’Golo Kanté រួចរាល់ហើយនៅក្នុងទីផ្សារដោះដូរកីឡាករនេះ ហើយបានត្រៀមផ្តល់ជូន Son នូវកិច្ចសន្យារយៈពេល ៤ ឆ្នាំដែលមានតម្លៃប្រមាណ ៣៣លានដុល្លារក្នុងមួយរដូវកាល នេះបើយោងតាម BBC Sport ។
Oppa Son បាននិយាយអំពីចរចាមអារ៉ាមនេះថា៖ “ខ្ញុំមានរឿងជាច្រើនដែលត្រូវធ្វើនៅក្នុង Premier League ។ លុយមិនសំខាន់សម្រាប់ខ្ញុំទេឥឡូវនេះ ហើយមោកនភាពក្នុងការលេងបាល់ទាត់ គឺការលេងក្នុងលីគដែលខ្ញុំចូលចិត្ត គឺសំខាន់ណាស់”។
អ្នកទាំងអស់គ្នាដឹងហើយថា តារាកូរ៉េខាងត្បូង Son Heung-min ត្រូវបានគេចាត់ទុកថា ជាកីឡាករលំដាប់កំពូលមួយរូប នៅលើពិភពលោកនាពេលបច្ចុប្បន្ន។ Son បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុម Spurs ដោយកាលពីរដូវកាល២០២១-២២ កីឡាករអាស៊ីរូបនេះបានគ្រងតំណែងជើងឯកស្បែកជើងមាស ប្រចាំក្របខណ្ឌ Premier League។ Son ក៏ជាកីឡាករមួយរូប ដែលទទួលបានការគោរព និងស្រឡាញ់ជាខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ីយើង ជាមួយកាយវិការទន់ភ្លន់៕អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments
Post a Comment