លោក Mikel Arteta ពន្យល់ពីមូលហេតុដែលមកដឹកនាំ Arsenal


 គ្រូបង្វឹកក្រុមកាំភ្លើងធំ​ Arsenal លោក Mikel Arteta បានរំលឹកថាការប្រកួតទល់នឹង Arsenal គ្រាដែលរូបលោកគឺជាជំនួយការគ្រូបង្វឹកនៅ Manchester City គឺជាពេលដែលលោកមានកូនចិត្តចង់មកដឹកនាំ Arsenal ។មុនពេលមកកាន់ Arsenal លោកបានមើលឃើញថាក្រុមកំពុងតែធ្លាក់ស្ថិតក្នុងស្ថានភាពយ៉ាប់យឺន ខណៈដែល Manchester City សុខសប្បាយនៅកំពូលតារាងធម្មតា ។ មានការប្រជុំភ្លាមៗនៅ Arsenal មុនពេលលោកចូលកាន់ដំណែង ហើយលោកបានប្តេជ្ញាចិត្តក្នុងការជួយ Arsenal អោយត្រឡប់មករកភាពខ្លាំងវិញ ។លោក Arteta បាននិយាយប្រាប់កាសែត Marca ថា “វាបានចាប់ផ្តើមប្រហែលពីរបីឆ្នាំមុន ក្នុងពេលដែលខ្ញុំនៅជាជំនួយការរបស់លោក Pep Guardiola យើងបានលេងទល់នឹង​ Arsenal ហើយខ្ញុំបានមើលឃើញថាដួងវិញ្ញាណរបស់ក្លឹបត្រូវបានបាត់បង់ ហើយខ្ញុំពិតជាមិនមានអារម្មណ៍រីករាយទេនៅពេលនោះ ។ ខ្ញុំបានដឹងថា ខ្ញុំទទួលបានជម្រើសមួយក្នុងការបានក្លាយជាគ្រូបង្វឹកនៅ Arsenal ត្រឹមពេលដ៏ខ្លីប៉ុណ្ណោះ ហើយខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់” ។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង