Man City លើកពាន UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រ និងជាក្រុមអង់គ្លេសទីពីរ ឈ្នះពាន៣ ក្នុងមួយរដូវកាល


 ក្រុម Manchester City ក្លាយជាក្រុមជើងឯកតំបន់អឺរ៉ុប UEFA Champions League ក្រោយប្រកួតយកឈ្នះលើក្រុមជើងខ្លាំងមកពីអ៊ីតាលី Inter Milan ដោយលទ្ធផល ១-០ នាការប្រកួតនាទីកីឡដ្ឋាន Ataturk Olympic នាប្រទេសតួកគីថ្ងៃទី១០ ខែមិថុនា។

Man City ក្លាយជាក្រុមអង់គ្លេសទី២ ប្រចាំអង់គ្លេសដែលឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។អាន

គ្រាប់បាល់ជ័យជម្នះរបស់ Man City រកបានដោយកីឡាករខ្សែបម្រើ Rodrigo នៅនាទី៦៨ ដែលធ្វើឱ្យវាសនាក្រុម Man City ដែលដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់អឺរ៉ុបលើកដំបូងបំផុត និងក្រសោបពានរង្វាន់ធំមួយនេះពីដៃក្រុមម្ចាស់ជើងឯក ៣សម័យកាល Inter Milan។

Inter នាការប្រកួតចុងវគ្គ ពួកគេហៀបនឹងរកបានគ្រាប់បាល់តាមស្មើដែលហៀបនឹងធ្វើឱ្យក្រុម Man City ជួបការលំបាកក្នុងការប្រជែងទល់នឹងពួកគេ ដោយការតែតបាល់សំដៅទីពីសំណាក់ Romelu Lukaku ប៉ុន្តែគ្រាប់បាល់នោះត្រូវបានសង្គ្រោះដោយអ្នកចាំទី Ederson។

សម្រាប់លោក Pep Guardiola ពានរង្វាន់ Champions League ជាពានរង្វាន់ទី៣ ប្រចាំអាជីពជាគ្រូបង្វឹករបស់លោក ហើយក៏ជាពានរង្វាន់ទី១២ ដែលលោកបានចូលដឹកនាំក្រុម Man City។ព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

លោក Klopp ខឹងសម្បារចំពោះការការពារ ‘អកម្ម’ របស់ Liverpool

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

នាយកគ្រប់គ្រងក្លឹប Tottenham លោក Fabio Paratici ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមរបស់ FIFA ទូទាំងពិភពលោក