James Maddison លុប​ការ​បង្ហោះ​មើល​ស្រាល​ក្លឹប Spurs កាល​ពី​ជាង ១០ ឆ្នាំ​មុន​ហើយ


 ទន្ទឹម​នឹង​ចចាមអារ៉ាម​នៃ​ការ​កៀក​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur វា​ក៏​ដល់​ពេល​ដែល James Maddison សើរើ​រឿងរ៉ាវ​ចាស់ ខ្លួន​ធ្លាប់​បាន​សាង ធ្លាប់​បាន​បង្ហោះ​មើល​ស្រាល​ដល់​ក្លឹប​ខាង​លើ​កាល​ពី​ជាង ១០ ឆ្នាំ​មុន។

នេះ​កីឡាករ​របស់​ក្លឹប​កញ្រ្ជោង​ខៀវ Leicester City ហាក់​មិន​ជ្រើស​យក​ការ​បន្ត​ នៅ​ឈរ​ជើង​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ Championship ឡើយ​ ផ្ទុយ​ទៅ​វិញ គឺ​រើ​បម្រាស់​ខ្លួន​ដើរ​ចេញ ដោយ​មាន​ក្លឹប​ពីរ​ព្យាយាម​ចង់​បាន​រវាង Newcastle និង Spurs តែ​តាម​ចចាមអារ៉ាម​ចុង​ក្រោយ​ហាក់​ក្លឹប​មាន់​ខ្នាយ​មាស​ជោគជ័យ​លើ​ការ​ចរចា​បាត់​ទៅ​ហើយ។

ត្រៀម​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ឡុង ក៏​ស្រាប់​តែ​អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​លើ​គណនី​ផ្លូវការ​របស់​កីឡាករ​វ័យ ២៦ ឆ្នាំ បាន​លុប​ចេញ​នូវ Tweet ដែល​បង្ហោះ​ពាក់ព័ន្ធ​ក្លឹប​ខាង​លើ កាល​ខែ​វិច្ឆិកា ឆ្នាំ ២០១២។ ដូច​ពេល​នោះ​សរសេរ៖ “ខ្ញុំ​ស្អប់ Gareth Bale ណាស់ ត្រូវ​ដឹង Wilshere គេ​ល្អ​ជាង​អ្នក​ ១០ ដង​ផង”។

ដល់​ខែ​មិនា ឆ្នាំ ២០១៣ គេ​បាន​បង្ហោះ​សារ​ផ្សេង​ទៀត​ថា៖ “សង្ឃឹម Luis Suarez នឹង​កម្ទេច​ក្លឹប Spurs ឲ្យ​បាន​នៅ​ថ្ងៃ​នេះ ខ្ញុំ​អត់​ចូលចិត្ត​ Spurs ទេ ជា​ពិសេស​ស្វា​ដែល​គ្រប់​គ្នា​លើក​មក​និយាយ [សំដៅ​ទៅ Bale]”។ ជា​រួម​ Maddison ហាក់​មាន​ការ​ទាស់ទែង​ចិត្ត​ជាមួយ​ក្លឹប Spurs ច្រើន​ឆ្នាំ​ហើយ តែ​ចុង​ក្រោយ​បែរ​ត្រូវ​ផ្ទេរ​មក​ចូលរួម​ទី​នោះ​ទៅ​វិញ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង