ល្ហៀកៗឮថា Cavani អាចនឹងក្លាយជាដៃគូប្រយុទ្ធថ្មីជាមួយ Ronaldo ត្រៀមប៉ះ Benzema


 អនាគតរបស់ Cavani ក្នុងនាមជាកីឡាករ Valencia អាចនឹងត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលមានចរចាមអារ៉ាមជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត។ក្រោយលេចលឺថា Edinson Cavani អាចនឹងចាកចេញពីប្រទេសអេស្ប៉ាញ ក្រុមប្រឹក្សាភិបាលក្លិប Al Nassr ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីចេតនាចង់បានខ្សែប្រយុទ្ធជើងចាស់អ៊ុយរូហ្គាយរូបនេះ មកលេងឱ្យក្លិបរបស់ខ្លួន។Cavani នៅតែមានកិច្ចសន្យារយៈពេលមួយឆ្នាំទៀតជាមួយក្លិបក្រចៀវខ្មៅ Valencia ប៉ុន្តែជាមួយនឹងប្រាក់ឈ្នួលខ្ពស់ខ្លាំងពេក ធ្វើឱ្យក្លិបអេស្ប៉ាញមួយនេះអាចដោះលែងអតីតកីឡាករ PSG ខាងលើឱ្យចាកចេញដោយគ្មានតម្លៃខ្លួន។

ប្រសិនបើ Valencia បញ្ចប់កិច្ចសន្យា Cavani ពិតមែន នោះលីគអារ៉ាប៊ីសាអូឌីតអាចក្លាយជាជម្រើសដ៏ដ៏ល្អបំផុតសម្រាប់តារាវ័យ ៣៦ឆ្នាំរូបនេះ ហើយអ្វីកាន់តែពិសេស Cavani មានឱកាសលេងចាប់ដៃជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo ថែមទៀតផង។Cavani ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធលំដាប់កំពូលមួយរូបនៅលើពិភពលោក។ បើទោះបីជាគាត់មានវ័យរាងជ្រេបន្តិចយ៉ាងណាក្ដី ប៉ុន្តែសមត្ថភាពបញ្ចប់ទីរបស់អតីតខ្សែប្រយុទ្ធ Manchester United ខាងលើនៅតែល្អនៅឡើយ។ ចំពេល Al-Nassr កំពុងស្វែងរកខ្សែប្រយុទ្ធលំដាប់កំពូលមកចាប់ដៃជាមួយ Cristiano Ronaldo ដើម្បីធ្វើព្យុះភ្លៀងនៅរដូវកាលថ្មីខាងមុខ ខណៈក្លិបអារ៉ាប៊ីសាអូឌីតជាច្រើនផ្សេងទៀត ក៏បាននាំយកកីឡាករល្បីៗមករួមក្រុមរបស់ពួកគេផងដែរ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង