Bernardo Silva ប្រាប់ Manchester City ថាគាត់ចង់ចាកចេញពីក្លឹប


 កីឡាករវ័យ ២៨ឆ្នាំដែលជាប់កុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់លោក Pep Guardiola ឱ្យសម្រេចបាននូវសមិទ្ធិផលពានបីជាប្រវត្តិសាស្ត្រ។

.ដោយជាប់នៅក្នុងក្រុមល្អបំផុតប្រចាំរដូវកាលក្នុងក្របខ័ណ្ឌ Champions League ដែលជាការ កត់សម្គាល់ខ្លាំងបំផុតនោះ នៅពេលស៊ុតបញ្ចូលទីក្នុងលទ្ធផល ៤-០ យកឈ្នះលើក្រុម Real Madrid ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជា ដៃគូគីឡូធ្ងន់របស់ពួកគេ។

ការទទួលជ័យជម្នះ ១-០ លើក្រុម Inter នៅវគ្គផ្តាច់ព្រ័ត្រ Champions League គឺជាពានរង្វាន់ទី១៤ នៃអាជីពរបស់ Silva ដែលបានចាប់ផ្តើមនៅក្នុង ខែឧសភា ឆ្នាំ២០១៧ នៅពេលដែលម្ចាស់ជើងឯក Premier League បានយល់ព្រមបង់ប្រាក់ឱ្យ Monaco លើសពី ៦០លានផោន។

ប៉ុន្តែទោះបីជា City បានបន្តជោគជ័យក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះក៏ដោយ ក៏អនាគតរបស់ Silva នៅក្លឹបកាន់តែមានភាពមិនច្បាស់លាស់។

គាត់បានសារភាពនៅខែសីហា ឆ្នាំ២០២២​ ចំពេលមានទំនាក់ទំនងខ្លាំងជាមួយ Barcelona និង Paris Saint-Germain ថា ទោះបីជាគាត់សប្បាយចិត្តនៅ City ប៉ុន្តែគាត់មិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតនោះទេ។ បន្ទាប់មកបានបង្ហាញនៅខែកញ្ញា ឆ្នាំ២០២២ ថាកីឡាករអន្តរជាតិព័រទុយហ្គាល់ គឺជាគោលដៅផ្ទេរអាទិភាពមួយរបស់ Barca ហើយក្លឹបយក្សកាតាឡានថែមទាំងបានឃើញការចរចារខែមករាត្រូវបានបដិសេធដោយ City។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង