Wow! ប្រភពច្បាស់ការណ៍មួយទម្លាយថា Man Utd និង PSG កំពុងចរចាគ្នារឿងផ្ទេរ Neymar


 យោងតាមរបាយការណ៍ពីប្រទេសបារាំងបានឱ្យដឹងថា Manchester United កំពុងពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើ Neymar ពីក្លិប Paris Saint-Germain នៅរដូវក្តៅនេះ។

ការសែតបារាំង L’Equipe រាយការណ៍ថាក្លឹបជាច្រើននៅ Premier League បានចរចាជាមួយ PSG ជុំវិញការនាំយកតារាប្រេស៊ីល ហើយការពិភាក្សាជាមួយបីសាចក្រហម Man United គឺមានសភាពស្រួចស្រាលជាងគេ។ ស្របពេលជាមួយគ្នានេះ ក្រុមដែលកក់កៅអីការប្រកួតក្របខណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេ ក្រោយខកខាន ២០ឆ្នាំកន្លងមក Newcastle ត្រូវបានគេរាយការណ៍ថា ក៏ជាក្លឹបមួយដែលចង់បាន Neymar មកលេងនៅអង់គ្លេសផងដែរ។

PSG បើកចំហរក្នុងការលក់កីឡាករវ័យ ៣១ ឆ្នាំខាងលើនៅរដូវក្តៅនេះ ហើយ Neymar កំពុងពិចារណាយ៉ាងខ្លាំងក្នុងការចាកចេញពីប្រទេសបារាំង ចំពេលរូបគេ និងមិត្តរួមក្រុម Lionel Messi បានក្លាយជាគោលដៅសម្រាប់ការរិះគន់ពីសំណាក់អ្នកគាំទ្រក្លឹប PSG ម្ដងហើយម្ដងទៀត។

ជាមួយគ្នានេះ Casemiro ដែលជាមិត្តរួមជម្រើសជាតិប្រេស៊ីលរបស់ Neymar កំពុងជំរុញឱ្យ Man United នាំយកអតីតកីឡាករ Barcelona រូបនេះ មកកាន់ក្រុមរបស់លោក Erik ten Hag ។ បិសាចក្រហមចង់ចុះហត្ថលេខាលើ Neymar ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលក្រោយ ប៉ុន្តែភាគីបារាំងចង់លក់ Neymar ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍តែម្ដង។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង