ប្រើ​បេះដូង​ដើរ​តាម​ក្តី​ស្រមៃ ចុងក្រោយ​ ៣ រូប នេះ ប៊ិះ​សូន្យ​អាជីព​ដោយសារ​ក្លឹប Real Madrid


 ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ទោះ​ឈ្នះ​ចាញ់​ក៏​មិន​ខ្វល់ តែ​បើ​ទុក​ដល់​យូរ​ពេក ចុងក្រោយ​អាជីព​អាច​ធ្លាក់​ដល់​ចំណុច ០ ក៏​ថា​បាន។ ដោយសារ​តែ​ចង់​បំពេញ​ក្តីស្រមៃ ចង់​ផ្លាស់​ទៅ​ទ្រនំ​ក្លឹប​យក្ស​ Real Madrid នោះ​ហើយ ទើប​ចុង​ក្រោយ​ប៊ិះ​តែ​បំផ្លាញ​ដំណើរ​អភិវឌ្ឍ​ខ្លួន ​របស់​យុវជន​ទាំង ៣ រូប យ៉ាង​ណា​ល្អវិញ ចេះ​រក​ឃើញ​ដំណោះស្រាយ​ទាន់​ពេល បែរ​អាច​ក្លាយ​ជា​តារា​រះ នៅ​ទ្រនំ​ថ្មី​ដទៃ​ទៀត៖

៣) Luka Jovic

កំពុង​ល្អ​សុខៗ​នៅ Frankfurt ស្រាប់​តែ​ម៉ាស៊ីន​រក​គ្រាប់​បាល់​សញ្ជាតិ​ស៊ែប៊ី ដាក់​ចិត្ត​ចាប់​យក​ឱកាស​ផ្ទេរ​មក​ចុះចូល​នៅ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Madrid កាល​រដូវ​ក្តៅ ឆ្នាំ ២០១៩ ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់​គួរ​សម ដល់​ទៅ ៦៣ លាន​អឺរ៉ូ។ប្រើ​ពេល ៣ ឆ្នាំ ឈរ​ជើង​នៅ​តំណែង​ប្រយុទ្ធ​ប្រអប់ អតីត​ម្ចាស់​អាវ​លេខ ១៨ ​រក​មិន​ឃើញ​គុណ​តម្លៃ​ខ្លួន​ឯង​ទាល់​តែ​សោះ ណា​មួយ​បទពិសោធន៍​នៅ​ខ្ចី ក៏​មិន​អាច​ជំនួស​កន្លែង​រៀម​ច្បង Karim Benzema បាន​ដែរ។ ហាក់​ដូច​ចាយ​ពេល​ចោល​ទទេ វិល​ចុះ​ឡើង​ទៅ​ក្លឹប​ចាស់​ផង ​ក៏​រុញ​មិន​ឡើង រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២២ បាន​ព្រមព្រៀង​ការ​ចាកចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន មក​បាន​ផ្លែផ្កា​ជាមួយ Fiorentina ទៅ​វិញ។

២) Takefusa Kubo

ងាក​មក​ស្លាប​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន ដែល​ស៊ូ​បោះបង់​ Barcelona ស្រវា​យក Real Madrid ទី​បញ្ចប់​ក៏​មិន​បាន​ជោគជ័យ​នៅ​ទី​នោះ​ដូច​គ្នា។ នា​រដូវ​ក្តៅ​ឆ្នាំ ២០១៩ Kubo បាន​ព្រមព្រៀង​ផ្លាស់​មក​ក្លឹប​ម្ចាស់ដី Bernabeu តែ​ប្រមាណ ៣ រដូវ​កាល ឥត​បាន​ឈរ​ជើង​សូម្បី​មួយ​នាទី ពោល​បាន​ត្រឹម​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ តែ​ដល់​ទៅ​លេង គឺ​ប្រកួត​ឲ្យ​ក្លឹប​ខ្ចី​ជើង​រួម​លីគ​ឯ​ណោះ មាន​តាំង​ Mallorca, Villarreal, Getafe និង​ចុង​ក្រោយ​នេះ ជ្រើស​ការ​ផ្ទេរ​សម្រេច​មក Real Sociedad។អានពត៌មានប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង