២០ឆ្នាំក្រោយ Newcastle បង្ហាញមុខនៅ Champions League វិញ


 ទីបំផុត Newcastle United អាចចូលរួមប្រជែងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីអាក់ខានរយៈពេល២០ឆ្នាំ។ ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី ក្រុមរហស្សនាមសារិកាព្រៃ នឹងបញ្ចប់ក្នុងតំបន់ Top4 នៃក្របខណ្ឌ Premier League ទាំងនៅសល់១ប្រកួតក្នុងដៃ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Eddie Howe ចាប់តាំងពី Newcastle ប្តូរម្ចាស់ថ្មីនៅឆ្នាំ២០២១ និងបានកំណែទម្រង់កីឡាករមួយចំនួន បានធ្វើឱ្យពួកគេកើនសម្ថភាពលេចធ្លោ និងជាក្រុមដ៏ខ្លាំងនៅលីគកំពូលអង់គ្លេស។

បន្ទាប់ពីស្មើ Leicester City ០-០ នាជំនួបលីគសប្តាហ៍ទី៣៧ ក្រុម Newcastle រកបាន៧០ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នដោយនាំមុខក្រុមលេខ៤ Manchester United ដែលសល់ពីរប្រកួតក្នុងដៃចំនួន១ពិន្ទុ។ យ៉ាងណាក៏ដោយក្រុមលោក Howe នឹងបញ្ចប់ក្នុងតំបន់ Top4 ទោះចាញ់ឈ្នះនៅជំនួបចុងក្រោយ ដ្បិតក្រុមលេខ៥ Liverpool គ្មានឱកាសប្រជែងកៅអី Champions League ឡើយ។

លោ Howe សញ្ជាតិអង់គ្លេស អាចចាត់ទុកថាជាអ្នកចាត់ការក្រុមដ៏អស្ចារ្យម្នាក់។​ បុរសវ័យ៤៥ឆ្នាំរូបនេះ បានឡើងដឹកនាំ Newcastle នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺក្រោយពេលក្លិបអង់គ្លេសមួយនេះត្រូវម្ចាស់ថ្មីដែលជាមហាសេដ្ឋីអារ៉ាប៊ីសាអូឌីតឡើងកាន់កាប់បាន១ខែ។ កាលនោះ ក្រុមសិរិកាព្រៃស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាងលីគកំពូងអង់គ្លេស ដែលជាតំបន់ត្រូវកាត់ចោល ប៉ុន្តែត្រូវបាន Howe ស្រោចស្រង់វិញបាន និងបន្តធ្វើព្យុះភ្លៀងនៅរដូវកាលបន្ទាប់។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

លោក Klopp ខឹងសម្បារចំពោះការការពារ ‘អកម្ម’ របស់ Liverpool

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

នាយកគ្រប់គ្រងក្លឹប Tottenham លោក Fabio Paratici ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមរបស់ FIFA ទូទាំងពិភពលោក