Man United វិលត្រលប់មកកាន់ការប្រជែង Champions League ក្រោយលត់ Chelsea ៤-១


 ក្លិប Manchester United នឹងវិលត្រលប់ទៅកាន់ការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League វិញ នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបានប្រកួតយកឈ្នះលើក្រុម​ Chelsea ក្នុងលទ្ធផល ៤-១ នាថ្ងៃទី២៥ ខែឧសភា ដើម្បីរក្សាកៅអីក្រុមកំពូលទាំង ៤ នៅ Premier League។

គ្រាប់បាល់ទាំង ៤គ្រាប់ សម្រេចបានដោយកីឡាករ ​Casemiro, Anthony Martial, Bruno Fernandes ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង ​Marcus Rashford សម្រាប់ក្រុមបិសាចក្រហម ដែលកំពុងស្រែកឃ្លានពិន្ទុ ពីការប្រកួតដែលនៅសល់ចំនួន ២ក្នុងលីគ។ Man United ធ្វើឱ្យក្រុម Liverpool ខកចិត្តដោយត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Europa League នៅរដូវកាលក្រោយ។

ម្ចាស់ជើងឯក ៣សម័យ Champions League ក្រុមបិសាចក្រហម បានបរាជ័យក្នុងការឈ្នះកៅអីលេងក្នុងពានរង្វាន់លំដាប់កំពូលតំបន់អឺរ៉ុបកាលពីរដូវកាលមុន។ ក្នុងរដូវកាលនេះពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៧២ពិន្ទុក្នុងដៃ ខណៈនៅសល់ ១ប្រកួតចុងក្រោយក្នុងដៃ និងមាន​ ៦ពិន្ទុដាច់ពីក្រុម Liverpool ដែលឈរនៅលំដាប់ថ្នាក់ទី៥។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង