លោក De Zerbi ថា Brighton ត្រូវការប្រាក់កសាងក្រុមឱ្យខ្លាំង ដើម្បីប្រជែងពានអឺរ៉ុប


 លោក Roberto De Zerbi គ្រូបង្វឹកក្រុម Brighton & Hove Albion និយាយថាក្រុមត្រូវការចំណាយប្រាក់ច្រើននៅរដូវកាលក្រោយ ដើម្បីប្រជែងពានរង្វាន់អឺរ៉ុប EUFA Europa League ជាលើកដំបូង។

Brighton ដណ្តើមបានកៅអីពានរង្វាន់លំដាប់អឺរ៉ុប លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងក្របខណ្ឌ Premier league រដូវកាល ២០២២-២៣។

ក្រុមដឹកនាំដោយលោក De Zerbi កាលពីប្រកួតជំនួបចុងក្រោយកាលពីថ្ងៃទី២៨ ខែឧសភា ពួកគេបានប្រកួតចាញ់ក្រោមថ្វីជើងក្រុម Aston Villa ក្នុងលទ្ធផល ២-១ ប៉ុន្តែទោះជាយ៉ាងតំណែងលេងនៅក្នុង Europa League ពួកបានរក្សាយ៉ាងសុវត្ថិភាពរួចរាល់មកហើយ។

យើងមិនទាន់ត្រៀមរួចរាល់ឡើយក្នុងការប្រជែងការប្រកួត ៣លើកជាប់គ្នាក្នុងរយៈពេល ១សប្តាហ៍ យើងមិនអាចលេងការប្រកួតត្រឹមរយៈពេលដ៏ខ្លីចំនួន ៣ប្រកួតបានឡើយ។ យើងត្រូវធ្វើការនៅក្នុងពេលទីផ្សារដោះដូរកីឡាករបើក ហើយយើងត្រូវការកសាងក្រុមដ៏ខ្លាំងមួយ ជាមួយកីឡាករដែលអាចបង្ហាញអំពីការរីកចម្រើនរបស់យើង។ […] រដូវកាលនេះយើងធ្វើបានល្អ ដូច្នេះយើងនឹងធ្វើវាសារជាថ្មី។»។ នេះបើតាមសម្តីរបស់លោក De Zerbi ក្រោយបញ្ចប់ការប្រកួតបាន ១ថ្ងៃ។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង