ក្លិបអារ៉ាប៊ីសាអូឌីតដាក់សំណើរជាថ្មី × ២ដងដល់ Benzema កើនរហូតដល់ ៤០០លាន$
បន្ទាប់ពីក្លឹបអារ៉ាប៊ីសាអូឌីតផ្តល់ជូន Karim benzema ២០០លានអឺរ៉ូសម្រាប់ពីររដូវកាល ការផ្តល់ជូននេះត្រូវបានគេគិតថាបានកើនឡើងទ្វេដងដល់ ៤០០លានអឺរ៉ូ ខណៈម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២២ កាន់តែខិតជិតចាកចេញពី Real Madrid ។
អនាគតរបស់ Karim Benzema ជាមួយ Real Madrid កាន់តែជិតឈានដល់ទីបញ្ចប់ ខណៈកុងត្រារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ពោលគឺនៅខែក្រោយនេះ។ បើទោះបីជាមានលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិមួយឆ្នាំទៀត នៅក្នុងកិច្ចសន្យារបស់គាត់ក៏ដោយ ប៉ុន្តែម្ចាស់ពាន Ballon d’Or និងក្លឹបមិនទាន់បានប្រកាសនៅឡើយនោះទេ។
ថ្មីៗនេះដែលចេញផ្សាយដោយការសែត ‘Relevo’ ដែល MerlPlus បានដកស្រង់ផងដែរនោះ បានរាយការណ៍ពីការផ្តល់ជូន ២០០លានអឺរ៉ូពីភាគីអារ៉ាប៊ីសាអូឌីត សម្រាប់តារា Real Madrid ដែលនឹងធ្វើឱ្យគាត់រកបាន ១០០ លានអឺរ៉ូក្នុងមួយឆ្នាំ ជាមួយសុពលភាពចំនួនពីររដូវកាលនៅលើទឹកដីទ្វីបអាស៊ី។
ប៉ុន្តែក្ដៅៗនេះការសែត ‘AS’ បានអះអាងថា តួលេខផ្ដល់ជូនខាងលើនេះត្រូវបានកើនឡើងទ្វេដងឯណោះ។ ក្លឹបដែលមិនទាន់បញ្ចេញឈ្មោះត្រូវបានគេទម្លាយថា បានសន្យាជាមួយនឹងម្ចាស់អាវលេខ៩ ក្នុងកិច្ចសន្យាដែលកើនឡើងដល់ទៅ ៤០០លានអឺរ៉ូសម្រាប់រយៈពេល ២ រដូវកាល ក៏រួមជាមួយតួនាទីជាទូតសុឆន្ទៈ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣០ផងដែរ។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ
.jpg)
Comments
Post a Comment