Bayern លើកពាន Bundesliga ១១លើកជាប់គ្នា ខណៈ Dortmund បានត្រឹមខកចិត្ត


 Bayern Munich បាន​ឈ្នះពានក្របខណ្ឌកំពូល Bundesliga អាល្លឺម៉ង់ ១១លើកជាប់គ្នា ក្រោយ​ឈ្នះម្ចាស់ផ្ទះ Cologne ២-១ ស្របពេលដែល Borussia Dortmund ខក​ចិត្តជាមួយនឹងការបាត់បង់​ឱកាសមាស​របស់ខ្លួន ក្រោយ​តាមត្រឹមស្មើភ្ញៀវ Mainz ២-២ នាជំនួប​ចុងក្រោយ​ប្រចាំរដូវកាល។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

តាមពិតទៅ Dortmund មានប្រៀបជាង Bayern ដើម្បីលើកពានជាលើកដំបូងបើគិតចាប់តាំងពីរដូវកាល ២០១១-១២ ប៉ុន្តែពួកគេ​មាន​ការចាប់ផ្តើមមិនល្អ ដោយនៅតង់ទីមួយ ត្រូវបាន​ម្ចាស់ផ្ទះ Mainz នាំមុខ​ដល់ទៅ២គ្រាប់ត្រឹម២៤នាទី ដែលសម្រេចបាន​ដោយ Anreas Hanche-Olsen និង Karim Onisiwo។

ស្របពេលដែល Dormund យ៉ាប់យ៉ឺន Bayern នាំមុខម្ចាស់ផ្ទះ Cologne ១-០ ដែលជាការស៊ុត​បាល់បញ្ចូលទីរបស់ Kingsley Coman។ នៅនាទី៨១ Dejan Ljubicic បានស៊ុត​បាល់ប៉េណាល់ទីតាមស្មើ​សម្រាប់ Cologne ហើយជាលទ្ធផល​ដ៏គាប់ចិត្ត​សម្រាប់ក្រុមអ្នកគាំទ្រ Dortmund ព្រោះបើរក្សាបានលទ្ធផល​បែបនេះ ក្រុមពួក​គេនឹងត្រូវលើកពាន។

សុបិនមិន​បានក្លាយជាការពិតនោះឡើយ នៅនាទី៨៩ Jamal Musiala បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ទៀត សម្រាប់ Bayern។ ងាកទៅ Dortmund ´ឯណោះវិញ ក្រោយ Raphael Guerreiro តាមពីក្រោយ Mainz ១គ្រាប់ Niklas Sule តាមស្មើ ២-២ នៅនាទីបន្ថែម ប៉ុន្តែវាយឺតពេលទៅ​ហើយ ដោយសារចាញ់ប្រៀប Bayern។

Bayern និង Dortmund បាន៧១ពិន្ទុដូចគ្នា ប៉ុន្តែ Bayern មាន​ប្រៀបលើចំនួនគ្រាប់បាល់បញ្ចូលទី។ RB Leipzig និង Union Berlin ស្ថិតក្នុងចំណោមក្រុម Top 4 ដែលទទួលបានកៅអីទៅលេង Champions League, Freiburg លេង Europa, Bayer Leverkusen លេង Europa Conference។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments

Popular posts from this blog

តារាងរបួស! កីឡាករ​១៨​នាក់​របួស ក្រោយត្រឡប់មកពី​ជួយជម្រើសជាតិវិញ

អាហ្សង់ទីននិងធ្វើការប្រកួតក្នុងទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែមីនា មុនប៉ះនីហ្សេរីយ៉ាក្នុងទីក្រុង Los Angneles

Tottenham ទាំងអស់ញញឹមនៅពេលដែល Stellini “រីករាយ” ជាមួយនឹង